រដ្ឋមន្ដ្រីក្រសួងអប់រំ៖ យើង​នឹង​ពិនិត្យ​ចំណុចខ្លាំង និង​ខ្សោយ​របស់​ម៉ាឡេស៊ី ដើម្បី​​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ២០២៣

FN ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជានៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ដែលចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី នៅសណ្ឋគារសាន់វេភូត្រា នាទីក្រុងកូឡាឡាំពួរផ្ទាល់តែម្ដង។ ថ្លែងក្នុងឱកាសនោះលោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា «ការចូលរួមប្រកួតកីឡា SEA Games ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំគ្រប់កម្រិតត្រូវធ្វើការត្រួតពិនិត្យពីចំណុចខ្លាំង និងចំណុចខ្សោរបស់ម្ចាស់ផ្ទះ ដើម្បីជាគំរូសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះវិញម្ដង នៅឆ្នាំ២០២៣ខាងមុខ។ លោករដ្ឋមន្ដ្រីបន្ដថា ក្រោយចូលរួមប៉ុន្មានថ្ងៃមកនេះ កម្ពុជាបានរកឃើញនូវកង្វះខាតធំមួយ ដែលកម្ពុជាត្រូវដោះស្រាយមុនស៊ីហ្គេម ឆ្នាំ២០២៣ មកដល់ គឺការរៀបចំនូវផ្នែកវេជ្ជសាស្រ្ដកីឡា និងមជ្ឈមណ្ឌលវាស់ស្ទង់ កម្រិតសមត្ថភាពអត្តពលិកជាដើមដែលបច្ចុប្បន្ននៅខ្វះខាតនៅឡើយ»។ ជាមួយគ្នានោះលោក ថោង ខុន ក៏បានស្នើឲ្យគ្រូបង្វឹក និងអត្តពលិកត្រូវមានការយោគយល់ ចំពោះម្ចាស់ផ្ទះម៉ាឡេស៊ី ដោយកុំបង្ហោះ Facebook ប្រសិនបើពួកគេមើលឃើញពីភាពអសកម្មណាមួយ របស់ម្ចាស់ផ្ទះ។ យ៉ាងណាមិញកម្ពុជា … Continue reading រដ្ឋមន្ដ្រីក្រសួងអប់រំ៖ យើង​នឹង​ពិនិត្យ​ចំណុចខ្លាំង និង​ខ្សោយ​របស់​ម៉ាឡេស៊ី ដើម្បី​​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ២០២៣